Month: December 2018

សំណួរនៅថ្ងៃបុណ្យណូអែល

មុន​ពេល​ប្រតិទិន​ឈាន​ចូល​ដល់​ខែ​ធ្នូ ការ​អប​អរ​បុណ្យ​ណូអែល​ក៏​បាន​ចាប់​ផ្តើម នៅ​ក្នុង​ក្រុង​ខាង​ជើង ដែល​ជា​ក្រុង​របស់​ខ្ញុំ។ ខ្ញុំបាន​ឃើញ​ការិយ៉ាល័យ​សុខា​ភិបាល​មួយ​កន្លែង មាន​ការ​តុប​តែង​ដើម​ណូអែល ដោយ​យក​ភ្លើង​ពណ៌​មក​ចង​លម្អ ឲ្យ​មាន​ពណ៌​ចម្រុះ សម្រាប់​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ពេល​យប់។ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​មួយ មាន​ការ​តុប​តែង​អគារ​របស់​ខ្លួន ឲ្យ​មាន​រូប​រាង​ដូច​កញ្ចប់​កាដូ​បុណ្យ​ណូអែល​ដ៏​ធំ​សម្បើម​មួយ ដែល​គេ​បាន​វេច​ខ្ចប់​យ៉ាង​ឆើត​ឆាយ។ នៅ​តំបន់​នោះ គេ​ឃើញ​ភស្តុតាង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ស្ទើរ​គ្រប់​ទី​កន្លែង ឬ​យ៉ាង​ហោច​ណាស់ ពេល​នោះ ជា​រដូវ​កាល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម សម្រាប់​ពិធី​បុណ្យ​ណូអែល។

អ្នក​ខ្លះ​ចូល​ចិត្ត​ការ​ដាក់​បង្ហាញ​ដ៏​ឆើត​ឆាយ​ទាំង​នោះ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ថា ការ​តុង​តែង​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​យើង​មិន​ត្រូវ​ចោទ​សួរ អំពី​របៀប​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​ការ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។

រយៈ​ពេល​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ទ្រង់​បាន​ចោទ​សួរ​សិស្ស​ទ្រង់​ថា “តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?”(ម៉ាថាយ ១៦:១៣)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា អ្នក​ខ្លះ​ថា ទ្រង់​ជា​លោក​យ៉ូហាន​បាទីស្ទ​ ខ្លះ​ថា ទ្រង់​ជា​លោក​អេលីយ៉ា ឬ​ប្រហែល​ជា​ហោរា​ម្នាក់​ទៀត។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​ថា តើ​ពួក​គេ​គិត​ថា ទ្រង់​ជានរណា?(ខ.១៥)។ លោក​ពេត្រុស ក៏​បាន​ឆ្លើយ​ថា “ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់”(ខ.១៦)។

​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ដោយ​មិន​បាន​គិត​ថា បុត្រ​តូច​ដែល​បាន​ប្រសូត្រ​នៅ​ថ្ងៃ​ណូអែល​ដំបូងនោះ ជា​នរណា​ឡើយ។ ពេល​ដែល​យើង​មាន​ឱកាស យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ពិចារណា អំពី​សំណួរ​ដ៏​សំខាន់…

សូមអរគុណ ដែលអ្នកជាមនុស្សល្អ

កាល​ខ្ញុំ​កំពុង​ថែ​ទាំ​ម្តាយ​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​មហារីក ខ្ញុំ​ក៏​បាន​ស្គាល់​អ្នក​ស្រី​ឡូរី(Lori) ដែល​ជា​អ្នក​មើល​ថែ​ស្វាមី​របស់​គាត់​ឈ្មោះ ហ្វ្រែង(Frank) ដែល​ជា​អ្នក​ជម្ងឺ​មហារីក​ម្នាក់​ទៀត  នៅ​បន្ទប់​ផ្សេង ក្នុង​អគារ​តែ​មួយ។ ខ្ញុំ​បាន​ជជែក​គ្នា​លេង ​សើច​សប្បាយ និង​ចែក​ចាយ​ពី​អារម្មណ៍ ហើយ​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​ឡូរី ក្នុង​អគារ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​គ្នា។ យើង​អរសប្បាយ​នៅ​ក្នុង​ការ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​អំឡុង​ពេល​ដែល​យើង​កំពុង​តែ​មើល​ថែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។

ថ្ងៃ​មួយ ខ្ញុំ​ខក​មិន​បាន​ឡើង​ជិះ​ឡាន​ក្រុង​ឲ្យ​ទាន់​ពេល​វេលា ដែល​ឡាន​ក្រុង​នោះ តែង​តែ​ដឹក​អ្នក​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ ដោយ​ឥត​គិត​ថ្លៃ ទៅ​កន្លែង​លក់​គ្រឿង​ទេស។ អ្នក​ស្រី​ឡូរី​ក៏​ហៅ​ខ្ញុំ ឲ្យ​ឡើង​ជិះ​ឡាន​គាត់ ទៅ​ហាង​ទំនិញ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ។ ខ្ញុំ​ក៏​បាន​ឡើង​ជិះ​ឡាន​គាត់ ទាំង​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ដឹង​គុណ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​អរ​គុណ ដែល​អ្នក​គឺ​ជា​មនុស្ស​ល្អ”។ ខ្ញុំ​ពិត​ជា​អរគុណ​គាត់ ដោយ​សារ​គាត់​ជា​មនុស្ស​ល្អ គឺ​មិន​គ្រាន់​តែ​ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​មិត្ត​ភក្តិ​នោះ​ឡើយ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០០ បាន​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដោយសារ​ទ្រង់​គឺ​ជា​ព្រះ គឺ​មិន​គ្រាន់​តែដោយ​សារ​ការ​អ្វី ដែល​ទ្រង់​បាន​ធ្វើ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​អញ្ជើញ “មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី”(ខ.១) ឲ្យ “ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ដោយ​អរ​សប្បាយ”(ខ.២) ហើយ​ដឹង​ច្បាស់​ថា “ព្រះ​អម្ចាស់ គឺ​ជា​ព្រះ”(ខ.៣)។ ព្រះ​អាទិករ​នៃ​យើង បាន​អញ្ជើញ​យើង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ ឲ្យ “អរ​ព្រះ​គុណ​ទ្រង់ និង​សរសើរ​ដំកើង​ព្រះ​នាម​ទ្រង់”(ខ.៤) ។ ជា​ការ​ពិត​ណាស់ ព្រះ​អម្ចាស់​នៅ​តែ​សក្តិ​សម…

កន្លែងដែលមានសុវត្ថិភាព

ខ្ញុំ និង​បង​ប្រុស​របស់​ខ្ញុំ បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​តំបន់​ជើង​ភ្នំ ដែល​មាន​មាន​ព្រៃ​ដុះ​ច្រើន ក្នុង​រដ្ឋ​វើជីនា​ខាង​លិច ដែល​បាន​ផ្តល់​ឲ្យ​នូវ​ទេសភាព​ដ៏​សម្បូរ​បែប សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វី តាម​ការ​ស្រមើ​ស្រមៃ​របស់​យើង។ កាល​នៅ​ក្មេង យើង​បាន​ធ្វើ​តាម​សាច់​រឿង ដែល​យើង​ឃើញ​មាន​ក្នុង​រឿង​ដែល​យើង​បាន​អាន និង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​យើង​បាន​ទស្សនា ដោយ​តោង​វល្លិ​ធំ​ៗ យោល​ខ្លួន​ចុះ​ឡើង ដូច​តួ​អង្គ​តាហ្សង់ ឬ​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ ដូច​ក្រុម​គ្រួសារ​រ៉ូប៊ីនសិន ដែល​ជា​ជន​ជាតិ​ស្វីស​ជា​ដើម។ ការ​សាង​សង់​បន្ទាយ​ទ័ព ក៏​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​លេង​ជាង​គេ​ផង​ដែរ ដោយ​យើង​បាន​កុហក់​ខ្លួន​ឯង​ថា យើង​មាន​សុវត្ថិ​ភាព រួច​ពីការ​វាយ​ប្រហារ​ផ្សេង​ៗ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ៗ​របស់​ខ្ញុំ​ក៏​បាន​នាំ​គ្នា​លេង​សង់​បន្ទាយ​ទ័ព ដោយ​ប្រើ​ភួយ កម្រាល​ពួក និងខ្នើយ​កើយ ដើម្បី​សាង​សង់ “កន្លែង​ដ៏​មាន​សុវត្ថិ​ភាព” ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​សត្រូវ​ក្នុង​ការ​ស្រមៃ​របស់​ពួក​គេ។ យើង​ហាក់​ដូច​ជាមាន​សុភាវ​គិត ដែល​ចង់​បាន​កន្លែង​លាក់​ខ្លួន ដែល​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព និង​សុខ​សាន្ត។

ពេល​ដែល​ស្តេច​ដាវីឌ ដែល​ជា​អ្នក​ចម្រៀង និង​កវី​កំណាព្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ទ្រង់​បាន​ស្វែង​រក​កន្លែង​ជ្រក​កោន​នោះ នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ គឺ​មិន​បាន​ទៅ​រក​នៅ​កន្លែង​ផ្សេង​ឡើយ។ គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ​ទំនុក​ដំកើង ៤៦:១-២ ថា “ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ”។ ពេល​ដែល​អ្នក​ពិចារណា អំពី​សេចក្តី​ដែល​បាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ អំពី​ដំណើរ​ជីវិត​របស់​ស្តេច​ដាវីឌ និង​ការ​គំរាម​កំហែង ដែល​ទ្រង់​បាន​ជួប ស្ទើរ​តែ​ជា​ប្រចាំ…

ព្រះទ្រង់ស្តាប់ឮ

​នៅ​ក្នុង​ក្រុម​ដែល​អ្នក​ស្រី​ដាយអ៊ែន(Diane) បាន​ចូល​រួម នាង​បាន​ស្តាប់​អ្នក​ដទៃ​សំណូម​ពរ​អធិស្ឋាន ឲ្យ​សមាជិក​គ្រួសារ និង​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​កំពុង​តែប្រឈម​មុខ នឹង​ការ​ពិបាក ឬ​ជម្ងឺ​។ នាង​មាន​សមាជិក​គ្រួសារ​ម្នាក់ ដែល​បាន​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ នាង​មិន​បាន​សុំ​ឲ្យ​គេ​ជួយ​អធិស្ឋាន​ឲ្យ​ឡើយ។ នាង​ដឹង​ថា​ពេល​នាង​សំណួម​ពរ​អធិស្ឋាន​អំពី​រឿង​នោះ នាង​នឹង​ឃើញ​អ្នក​ដទៃ​ផ្លាស់​ប្តូរ​ទឹក​មុខ ឬ​ឮ​សំណួរ ឬ​ក៏​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល​ពី​ពួក​គេ ដែល​ធ្វើឲ្យ​នាង​ពិបាក​ចិត្ត មិន​អាច​ទ្រាំ​បាន។ នាង​មាន​អារម្មណ៍​ថា យក​ល្អ នាង​មិន​គួរ​សំណូម​ពរ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​នាង អំពី​រឿង​នេះឡើយ។ អ្នក​ដទៃ​ទៀត​មិន​យល់ ពី​មូល​ហេតុ​ដែល​មនុស្ស​ជា​ទីស្រឡញ់​របស់​នាង នៅ​តែ​អាច​ជឿ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ជា​រៀង​រាល់​ថ្ងៃ។

ទោះ​បី​ជា​អ្នក​ស្រី​ដាយអាន មិន​បាន​សុំ​ឲ្យ​ក្រុម​របស់​នាង​ជួយ​អធិស្ឋាន​ឲ្យ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់ ដែល​នាង​ទុក​ចិត្ត ហើយ​បាន​សុំ​ឲ្យ​អធិស្ឋាន​ជា​មួយ​នាង​។ ពួក​គេ​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ ហើយ​បាន​ពិសោធន៍​នឹង​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​អ្នក​ស្រីដាយអាន នូវ​សន្តិ​ភាព និង​ការ​អត់​ធ្មត់ ដែល​នាង​ត្រូវ​ការ។ ពេល​ដែល​នាង​អធិស្ឋាន នាង​ក៏​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត និង​កម្លាំង ពី​ទំនាក់​ទំនង​ដែល​នាង​មាន​ជា​មួយ​ទ្រង់។

មនុស្ស​ជា​ច្រើន​មាន​ការ​តស៊ូ នៅ​ក្នុង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត តែ​ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ ប៉ុន្តែ យើង​អាចដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ស្តាប់​ឮ​ពាក្យ​ដែល​យើង​គ្រប់​គ្នា​ទូល​សូម។ ទ្រង់​បាន​ជំរុញ​យើង​ ឲ្យ​បន្តដើរ​ជា​មួយ​ទ្រង់ ដោយ​ភាព​ស្និទ្ធ​ស្នាល  ដោយ “អំណរ​ក្នុង​សេចក្តី​សង្ឃឹម ការ​អត់​ធ្មត់ នៅ​ក្នុង​ការ​រង​ទុក្ខ និង​ខ្ជាប់​ខ្ជួន​ក្នុង​ការ​អធិស្ឋាន​(រ៉ូម…